តើសេចក្តីស្រលាញ់ពិតជាអ្វី?
ខ្ញុំស្រលាញ់អ្នក តែអ្នកមិនចាំបាច់ស្រលាញ់ខ្ញុំវិញទេ។ សេចក្តីស្រលាញ់ ជាធាតុមួយចំលែក ខុសពីលុយមានន័យថា យើងអោយលុយគេ យើងអស់ពីខ្លួន តែសេចក្តីស្រលាញ់ ពេលយើងអោយគេ យើងកាន់តែមានវាទៅវិញ។
សេចក្តីស្រលាញ់ ជាសេចក្តីត្រូវការពិតរបស់ជីវិតមនុស្ស
សេចក្តីស្រលាញ់ ជាសុភមង្គលពិតរបស់មនុស្ស
សេចក្តីស្រលាញ់ អាចធ្វើអោយជីវិតមនុស្សគ្រប់គ្រាន់ លែងត្រូវការអ្វីទាំងអស់
សេចក្តីស្រលាញ់ លាងជំរះនូវតណ្ហា សេចក្តីត្រូវការផ្ទាល់ខ្លួនមនុស្ស។
មនុស្សច្រើនយល់ច្រលំនៃខ្លឹមសារពិតរបស់នៃសេចក្តីស្រលាញ់ ពូកគេគិតថា គេបានស្គាល់ន័យពិតសេចក្តីស្រលាញ់ហើយ តែការពិត ពួកគេនៅមិនទាន់យល់ច្បាស់ពីវានៅឡើយទេ។ មានអ្នកថែមទាំងនិយាយថា មានសេចក្តីស្រឡាញ់ មានទុកទៅវិញ ហើយ មានប្តីប្រពន្ធខ្លះ ស្រលាញ់គ្នា ប្រច័ណ្ឌគ្នា រហូតដល់បាញ់សំលាញ់គ្នា ហើយនិយាយថា មកពីសេចក្តីស្រលាញ់ទៅវិញ។