សេចក្តីក្រោធ
វិធី១០យ៉ាង ដើម្បីរំងាប់សេចក្តីក្រោធ
១) ទទួលស្គាល់កំហុស៖ ត្រូវទទួលស្គាល់ថា ខ្លួនកំពុងខឹងសម្បា។ ព្រះពុទ្ធ បានបង្រៀនឲ្យមនុស្សមានសតិរលឹកគ្រប់ពេលវេលា ដែលការណ៍នេះ នឹងនាំមនុស្សអាចគ្រប់គ្រងខ្លួនឯងបាន។
២) ការបើកចិត្តឲ្យទូលាយ៖ ធម្មតាពៀរទាំងឡាយមិនដែលស្ងប់រំងាប់ ដោយការចងពៀរឡើយ តែពៀរទាំងឡាយតែងស្ងប់រំងាប់ដោយការមិនចងពៀរ។ នេះជាគុណធម៌ចាស់ មានយូរមកហើយ។
៣) ការចម្រើនមេត្តាភាវនា៖ មេត្តា គឺការអប់រំចិត្ត ដែលវាជាឱសថព្យាបាលសេចក្តីក្រោធដ៏មានប្រសិទ្ធភាព។
៤) ការពិចារណាភាពប្រាកដនិយម៖ គេក៏ប្រព្រឹត្តខុស យើងក៏ធ្លាប់ប្រព្រឹត្តខុស។ យើងគួរពិចារណាថា លើលោកនេះ គ្មាននរណាម្នាក់ ដែលល្អឥតខ្ចោះនោះឡើយ។
៥) សេចក្តីអត់ធន់៖ កាលបើដឹងថា អ្នកដទៃខឹងកំពុងសម្បាហើយ បុគ្គលដែលអាចមានសតិតម្កល់ចិត្តស្ងប់បាន រមែងជាប្រយោជន៍ដល់ខ្លួនឯងផង និងអ្នកដទៃផង។
៦) ឈ្វេងយល់អំពីទុក្ខសច្ចៈ៖ វិធីនេះ គឺដើម្បីកាត់បន្ថយភាពឆេវឆាវរបស់អ្នក។
៧) ឈ្វេងយល់អំពីច្បាប់កម្មផល៖ សត្វទាំងឡាយមានកម្មរបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាគ្រឿងរលឹក កម្មតែងចែកសត្វទាំងឡាយឲ្យមានទាប និងខ្ពង់ខ្ពស់។
៨) ពិចារណាទោសនៃសេចក្តីក្រោធ៖ យើងត្រូវគិតថា សេចក្តីក្រោធមិនបានផ្តល់ផលចំណេញ ឬផលវិជ្ជមានដល់យើងឡើយ។ ប៉ុន្តែ សេចក្តីក្រោធ មានតែបំផ្លាញជីវិតរបស់យើងទៅវិញទេ។ ក្នុងនោះមានដូចជា៖ធ្វើយើងមានទឹកមុខមិនស្រស់ ចិត្តមួម៉ៅ អាចគាំបេះដូងស្លាប់ គិតខ្លី សម្រេចចិត្តខុស និយាយនិងធ្វើកិច្ចការខុស មានវិប្បដិសារី ឆាប់ចាស់ជាងវៃ ឆាប់ស្លាប់ គេមិនចូលចិត្ត…។
៩) ការចាក់ធ្លុះនូវទ្រឹស្តីសុញ្ញវាទ៖ សុញ្ញវាទ គឺជាសភាពសោះសូន្យ គ្មានអ្វីទាំងអស់នៅក្នុងធម្មជាតិនេះ ពោល គឺអ្វីៗក៏ដោយដែលមានអត្ថិភាពក្នុងចក្រវាលនេះ សុទ្ធតែជាគ្រឿងញ៉ាំងឲ្យកើតឡើង។ សុញ្ញវាទ លទ្ធិដែលប្រកាន់ថា ស្លាប់ទៅសូន្យមិនកើតទៀត ឬលទ្ធិដែលប្រកាន់ថាគ្មានព្រះ(វចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត)។
១០) ចម្រើនឧបេក្ខា៖ ពិចារណា ឬ វិនិច្ឆ័យក្នុងផ្លូវកណ្តាល គ្មានភាពលំអៀង និងយុត្តិធម៌។
ប្រភព៖ «គោលការណ៍១០ រំងាប់សេចក្តីក្រោធ» រៀបរៀងដោយ លោក ស៊ិន គង់ សាស្ត្រាចារ្យទស្សនវិជ្