ការទទួលបាន​សេចក្តីមេត្តាករុណា​​របស់​ព្រះ


ព្រះអង្គសង្គ្រោះ​បាន​គាប់​ព្រះទ័យ​នឹង​ការទាមទារ​នៃ​សេចក្តីយុត្តិធម៌ ពេល​ដែល​ទ្រង់​បាន​ឈរ​នៅ​ទីកន្លែង​របស់​យើង ហើយ​បាន​រង​ទារុណកម្ម​ជំនួស​អំពើបាប​របស់​យើង ។ ដោយសារតែ​ទង្វើ​ដែល​មិន​គិត​ពី​​​ព្រះអង្គ​ផ្ទាល់​​នេះ​ហើយ ទើប​ព្រះវរបិតា​អាច​ដក​យក​ទារុណកម្ម​ចេញ​ពី​យើង ហើយ​ស្វាគមន៍​យើង​ឲ្យ​ចូល​ទៅ​ក្នុង​វត្តមាន​របស់​ទ្រង់​បាន ។ ដើម្បី​ទទួលបាន​ការអភ័យទោស​ពី​ព្រះអម្ចាស់ យើង​ត្រូវតែ​ប្រែចិត្ត​ដោយ​ចិត្ត​ស្មោះ​ពី​អំពើបាប​របស់​យើង ។ ព្យាការី​អាលម៉ា​បាន​បង្រៀន​ថា « សេចក្ដីយុត្តិធម៌​អនុវត្ត​នូវ សេចក្ដី​ទាមទារ​ទាំង​អស់​របស់​វា ឯ​សេចក្ដី​មេត្តាករុណា​ក៏​ទាមទារ​នូវ​អ្វីៗ​ដែល​នៅ​ក្នុង​អំណាច​របស់​វា​ដែរ ម្ល៉ោះ​ហើយ គ្មាន​នរណា​ឡើយ​ក្រៅ​ពី​ជន​ដែល​ប្រែចិត្ត ដែល​នឹង​បាន​សង្គ្រោះ »